
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអញ្ជើញ ចាកចេញពីប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ ដើម្បីចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅក្រុងញូយ៉ក។
សម្តេចតេជោហ៊ុន សែន បានសរសេរនៅលើផេក facebook ថា៖ បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១កញ្ញា២០២២ ខ្ញុំនឹងដឹកនាំគណប្រតិភូ ទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ បន្ទាប់ពីនោះនឹងបន្តដំណើរ
ទៅទស្សនកិច្ចផ្លូវការ នៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្ដេច ហ៊ុន សែន បន្តថា៖ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។
សូមជូនពរបងប្អូន ជនរួមជាតិ ទាំងក្នុងនិងក្រៅ
ប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើននិង
សប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕SRP

