ខេត្តសៀមរាប៖ករណី ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់អាចប្រឈមនឹងបិទដេប៉ូ ប្រសិនមន្ត្រីជំនាញចុះសាវជ្រាវរកឃើញថាបានទិញឈើខុសច្បាប់ពិតប្រាកដមែន។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ័ ធីវីអនឡាញ ថា សង្កាក់រដ្ឋបាលព្រៃឈេី ប្រាសាទបាគងបាន ចាប់ឃាត់រថយន្តកូរ៉េពីរតោនកន្លះពណ៌ត្រេអុី ពាក់ស្លាលេខ ខម8502 ចំនួន១គ្រឿង ផ្ទុកឈេីអារលេខ១ (ផ្ចឹក)ចំនួន27ដុំស្មើ1,014ម ដោយគ្មានលិខិតអនុញាត្តនៅចំណុច នូរ គឹមឡាយ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង៥ និង១០ នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២។
លោកម៉ុង ប៊ុនលីម បានបន្តថាវត្ថុតាងបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ផ្នែករដ្ឋបាលព្តៃឈេីបន្ទាយស្រី ស្ថិតភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ ត្រូវបានគេសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈើខុសច្បាប់ ពីក្រុមឈ្មួញដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ ហើយសង្ឃឹមថាជំនាញបិទដេប៉ូនេះផងដែរ៕SRP

