ខេត្តសៀមរាប៖ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់ ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបបានរថយន្តមួយគ្រឿងដែលដឹកឈើមកទម្លាក់លក់ឲ្យ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។
ការបង្ក្រាបធ្វើឡើងនៅល្ងាចថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២ ដោយកម្លាំងរដ្ឋបាលព្រៃឈើសៀមរាប និងបាគង។
សូមបញ្ជាក់ថារថយន្តដឹកឈើ ដែលរងការបង្ក្រាបនេះ
ពណ៌ត្រីអ៉ី ពាក់ស្លាកលេខខេមរៈភូមិន្ទ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប នាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅឃុំព្រះដាក់ ស្រុកមន្ទាយស្រីខេត្តសៀមរាប។
ទោះជាយ៉ាងណាជំនាញរដ្ឋបាលព្រៃឈើនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយចំពោះហេតុការណ៍បង្ក្រាបនេះ។
យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ គេមានការសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈឺខុសច្បាប់ ក្រុមឈ្មួញនាំដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ៕SRP

