លោកយឹម ​ឆៃលី ផ្តល់នូវអនុសាសន៍១៦ចំណុច សម្រាប់យកទៅអនុវត្ត ដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខាងតែបាន

0

ខេត្តកំពង់ចាម៖ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនសមាជិកគណបក្សស្រុកកោះសូទិន នៅថ្ងៃចន្ទនេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម
បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច សម្រាប់សមាជិកសមាជិការគណបក្សស្រុកកោះសូទិន យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខាងតែបាន។

ពិធីនេះការចូលរួម លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស​ប្រជាជន​៣ចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។

ក្នុងកម្មវិធី លោក អ៊ុ​​ន ចាន់ដា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ​នេះ​។

លោក ហេង ហ៊ុន អនុប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកកោះសូទិន មានឈ្មោះបោះឆ្នោតចំនួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%​៕SRP