កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ

0

ភ្នំពេញ៖កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី សុក្រនេះ ប្រមុខរាជរដ្ឋាបាលកម្ពុជា សម្តេចហ៊ុន សែន បានប្រកាសសម្តេច រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ដោយឡែក ចំពោះការរៀបចំពិ​ធីបុណ្យ​អុំទូក​កម្សាន្ត​​សប្បាយ របស់ប្រជាជន នៅ​តាម​​បណ្ដារាជធានីខេត្តនានា ទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ​បាន​តាម​​​លទ្ធភាព​ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក នៅខែវិច្ឆិកា ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ បង្កើន​​បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់​ឱកាស​នៃ​ការ​រកប្រាក់​ចំណូល​​ដល់បងប្អូនប្រជាពលរដ្ឋ​ផងដែរ៕SRP