សម្ដេចនាយករដ្ឋមន្ត្រី សម្រេចឧបត្ថម្ភ​ថវិកាចំនួន២​ម៉ឺន​ដុល្លារ​ ជូន​ដល់​ កីឡាករ​ ក្រាក់​ សម្ផស្ប​

0

ភ្នំពេញ៖សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានសម្រេចឧបត្ថម្ភ​ថវិកា​ ចំនួន២​ម៉ឺន​ដុល្លារ​ ជូន​ដល់​ កីឡាករ​ ក្រាក់​ សម្ផស្ប​។

លោក ផែង វណ្ណះ សកម្មជនហ្វេសប៊ុក បានឲ្យដឹងថា៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​ អាមេរិក​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ថវិកា​នេះ​ ខ្ញុំ​បាទ​នឹង​យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ប​ នៅ​ថ្ងៃនេះ​តែ​ម្ដង​។

លោក ផែង វណ្ណះ បានបន្តថា៖ ខ្ញុំ​បាទ​ជួសមុខអោយ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដែល​តែង​តែ​យកចិត្ត​ទុកដាក់​ ជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។ សូមគោរព​ជូនពរ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការអភិវឌ្ឍន៍​។

សូមជម្រាបថាកីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប បច្ចុប្បន្ន រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង គឺមានជីវភាពក្រក្សត់ កន្លងមកថ្មីៗនេះ ក៏បានទទួលអំណោយពីសប្បុរសជនខ្លះផងដែរ៕SRP