លោក ដួង តារា៖ តេលេក្រាម ដែលយកឈ្មោះសម្ដេចហ៊ុន សែន និងរូប ទៅបង្កើត អាចកំណត់ថា​ ជាជនបរទេស​

0

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖តេលេក្រាម ដែលយកឈ្មោះនិងរូបសម្ដេចហ៊ុន សែន ទៅបង្កើត អាចកំណត់ថា​ ជាជនបរទេស​ ( ព្រោះសរសេរ​ English បានល្អ)។

តាមរយៈប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេច ហ៊ុន សែន ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា៖ បាទសម្តេច profile telegram​ @hunsen24 គឺខ្ញុំបាទបានសាកល្បង​ chat ជាមួយគឺអាចកំណត់ថា​ ជាជនបរទេស​ ( ព្រោះសរសេរ​ English បានល្អ) គឺបានលួច hacked យក profile​ @hunsen24 ពីអ្នកក្នុងស្រុកយេីង​ (សព្វថ្ងៃពួក​ hackers លួច​ hack ច្រេីន) ។ ជននេះអាចគិតថាម្ចាស់​ profile នោះ​ (HUN SEN ) ជាអ្នកមានទ្រព្យធូរធារ​ ទេីបយក​ profile នោះមក​ Scam ដេីម្បីបោកមនុស្សទូទៅអោយលេង​ buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡេីយ។ Account នេះលាក់ (​hiden) មិនអោយដឹងលេខទូរសព្វ​។ មនុស្សអាក្រក់ៗអាចនឹងបង្កេីត​ fake account ដូចនេះច្រេីនដែលបង្ករការរំខាន 🙏🙏។

លោកដួង តារា បន្តថា៖ បាទសម្តេច​ account telegram. HUN SEN / @hunsen24 បានលុបចេញ​ ដូរឈ្មោះថ្មីហេីយ​ ដោយសារខ្ញុំបាទប្រាប់វាថា​ ខ្ញុំបាទមិនជឿទេ​ ។ វាខំល្បួងខ្ញុំបាទអោយទិញ​ វិនិយោគ​ Stock តាមរយះវាថាបានចំណេញច្រេីន។ ខ្ញុំបាទប្រាប់ថា​ ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់​ គាត់មិនធ្វេីដូច្នេះទេ។ ខ្ញុំបាទប្រាប់វាអោយបង្ហាញរូបពិតខ្ញុំបាទនឹងទិញ​ $200…ហេីយបន្ទាប់មកខ្ញុំបាទក៏ឈប់ឆ្លេីយសារវា… ប៉ុន្មានម៉ោងមកវាក៏ផ្ញេីសារមកខ្ញុំបាទឈ្មោះថ្មី​ Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថាពិតប្រាកដទៀតផង។ បាទសម្តេចពួកនេះជា​ hacker ដេីរ​ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រេីនភ្លាមៗតាមរយះវិនិយោគតិច​ បានចំណេញច្រេីនតាម​ online. ទោះបីមិនដឹងថាមុខមាត់អ្នកណែនាំដូចម៉្តេចក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច🙏។

សូមជម្រាបថានៅថ្ងៃសុក្រម្សិលមិញ សម្តេចតេជោហ៊ុន សែន បានប្រកាសតាមរយៈប្រព័ន្ធហ្វេសប៊ុកផ្ទាល់សម្ដេច ថា មានជនខិលខូចបានយករូបសម្ដេច និងឈ្មោះសម្ដេចទៅបង្កើតប្រព័ន្ធតេលេក្រាម។

សម្តេចតេជោហ៊ុន សែន បានសរសេរថា៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕SRP