អុជធូបសែន មិននៅផ្ទះ បណ្ដាលឲ្យ ឆាបឆេះផ្ទះលក់វត្ថុអនុស្សាវរីយ៍ មួយកន្លែងនៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖ទីតាំងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងបានរងការឆាបឆេះនៅព្រឹកមិញនេះ។ ហេតុការណ៍បានកើតឡើង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី វេលាម៉ោង ១១និង ៣០នាទី ស្ថិតនៅស្ថិតនៅចំនុចហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង ក្នុង ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ស្នងការរងខេត្តសៀមរាបទទួលផែនកណ្តាលយុតិ្តធម៌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានប្រាប់សារព័ត៌មាន សៀមរាបប៉ុស្តិ៍ ថាក្នុងហេតុការណ៍អគ្គិភ័យនេះ ខណ:ពេលដែលម្ចាស់មិននៅផ្ទះនោះទេ គឺចាក់សោរហើយរវល់ទៅសែននៅផ្ទះ១ទៀត។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ថា ករណីនេះកើតឡើងភ្លាមៗ ក៏មានមន្ត្រីចរាចរណ៍ ចំនួននាក់៖ ១លោក អ/ឯក រៀន រ៉ាជួន ជានាយរងផ្នែក។ ២.លោក អ/ឯក វ៉ន ណាតុល ជាមន្ត្រី ដែលប្រចាំការនៅស្តុបសារៈមន្ទីរ បានមើលឃើញផ្សែងខ្មៅ ក៏បាននាំគ្នារត់ទៅកន្លែងកើតហេតុ ពិនិត្យមើលឃើញថា មានភ្លេីងឆេះក្នុងផ្ទះល្វែង១ខ្នង ដែលម្ចាស់ផ្ទះមិននៅ ព្រោះឃើញទ្វារចាក់សោរខាងក្រៅ​ ពួកគាត់បានរាយការណ៍ មកមេវេនរួចក៏នាំគ្នាវាយសោរចូលទៅក្នុង​ ពេលវាយសោរបើកហើយក៏យកបំពង់អគ្គីភ័យ អ្នកជិតខាងនិងបំពង់អគ្គីភ័យ ដែលលោកស្នងការបំពាក់នឹងមូ៉តូរបស់ក្រុមអន្តរាគមន៍ នគរបាលចរាចរណ៍ ទៅបាញ់ពន្លត់នៅក្នុងផ្ទះ ស្របគ្នាពេលនោះ ក៏មានរថយន្តអគ្គីភ័យ របស់ស្នងការនគរបាលខេត្តសៀមរាប ទៅដល់ផងដែរ​ ក៏បានសហការគ្នា​ ជួយទាញ​ ទុយយោទឹក របស់រថយន្តពន្លត់អគ្គីភ័យ ក្រោយមកប្រហែលម៉ោង ១២និង២៥នាទី បានពន្លត់អោយរលត់បានទាំងស្រុងផងដែរ។ ដោយប្រើប្រាស់ រថយន្តអគ្គិភ័យចំនួន០៣គ្រឿង៖រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង ប្រើប្រាស់អស់ទឹក០២រថយន្ត រថយន្តអគ្គិភ័យ អាជ្ញាធរជាតិអប្សរា ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០៣ រថយន្ត-បំពង់ពន្លត់អគ្គីភ័យរបស់នគរបាល ចរាចរណ៍ចំនួន ០២បំពង់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តទៀតថា អគ្គិភ័យនេះ បណ្ដាលឲ្យរងការខូចខាតរូបចំលាក់ឈើ ចំនួន ១០រូប .ទូរដាក់តាំងរូបចំលាក់១ និងឆេះខ្លោច ក្នុងផ្ទះបន្តិចបន្តួច។ ម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ ដាលីន ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ។ មូលហេតុ អុជធូបសែន ហើយម្ចាស់មិននៅផ្ទះ រួចឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលអោយមានអណ្ដាតភ្លើងកើតឡើងតែម្ដង។ជាមួយនិងមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប ចំនួន២រូប ដែលបានជួយចេញអន្តរាគមន៍ភ្លាមៗបែបនេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានថ្លែងកោតសរសើរ ចំពោះមន្ត្រីនគរបាលចរាចរណ៍ទាំង រូបខាងលើ ដោយមិនប្រកាន់តួនាទី និងភារកិច្ច ដោយមានឆន្ទះនិងស្មារតីគោរពស្រឡាញ់ ការពារទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានសុំអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមេត្តាមានការប្រុងប្រយ័ត្ន នូវធូបទៀន ដែលបានអុជសែន ដោយមុនចាកចេញពីផ្ទះត្រូវពិនិត្យឱ្យបានដិតដល់គឺចាំធូបទៀន រលត់សិន ចៀវាងបាតុភាពកើតឡើងដោយជាយថាហេតុ៕SRP