ក្មេងស្រីម្នាក់ រអិលធ្លាក់ទឹកគួច លង់ស្លាប់នៅស្រុកពួក

0

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅស្រុកពួកនៅម្សិលមិញ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ទឹកបង្ហៀរជ្រៃ

រយោង ព្រំប្រទល់ឃុំព្រៃជ្រូក និងឃុំស្រណាល។ ជនរគ្រោះមានឈ្មោះ រស់ រីណា ភេទស្រី អាយ១២ឆ្នាំ នៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានរាយការណ៍ថាករណីនេះមូលហេតុជនរងគ្រោះបានដើរឆ្លងទំនប់ទឹកបង្ហៀររអិលធ្លាក់គួចទៅតាមទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕SRP