ខេត្តសៀមរាប៖សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា ក្មេងស្រីម្នាក់ត្រូវបានគេប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។ ករណីប៉ុនប៉ងរំលោភសេពសន្តវ:«មិនបានសម្រេច»កើតឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពព័ត៌មានពីក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឆ.ស.វ.រ.ស ភេទស្រីអាយុ០៥ឆ្នាំមុខរបរសិស្សមត្តេយ្យសាលាស្វាយដង្គំ រៀនជាមួយម្តាយជាគ្រូបង្រៀន អាយុ៤៣ឆ្នាំរស់នៅក្រុងសៀមរាប។
ប្រភពបន្តថាករណីនេះជនរងគ្រោះរងរបួសមានស្នាមពកជាំត្រង់ថ្ងាសលើភ្នែកខាងស្តាំនិងមានស្នាមឈាមក្រោមភ្នែកស្តាំ។ ចំណែកប្រដាប់ភេទ ម្តាយជនរងគ្រោះថា មិនមានដាច់រលាត់ទេ គ្រាន់តែមានស្នាមក្រហមបន្តិចផ្នែកខាងលើ។ យ៉ាងណា ក្មេងរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួនថា ជនសង្ស័យយកដៃលូកប្រដាប់ភេទខ្លួន។
បើតាមជនរងគ្រោះហេតុការណ៍នេះប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណភេទប្រុស មិនធាត់មិនស្គម កម្ពស់ប្រហែល១,៦០ម៉ែត្រ សម្បុរស្រអែម អាយុប្រហែល២០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ឈាមជ្រូក ស្លៀកខោខៅប៊យពណ៌ប្រផេះ (គេចខ្លួនបាត់)៕SRP

