ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថាធ្លាប់ធ្វើវេទិការតាមភ្លឺស្រែជាង១០ដង ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ។
ការធ្វើវេទិកាតាមភ្ល្លឺស្រែរបស់សម្ដេចតេជោហ៊ុនសែន ផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះការចិញ្ចឹមត្រីនិងសត្វ។ល។
ក្នុងគណីផេកហ្វេសប៊ុករបស់សម្ដេចហ៊ុន សែននៅមុននេះបន្តិច បានសរសេរថា៖ ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិង
សត្វ។ល។
សម្តេចតេជោបានបន្តថា៖ ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឲ្យវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយ សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។
សម្ដេចបានបញ្ជាក់ថា៖ ពីប្រទេសដែលខ្វះស្រូវប្រម៉ាណ ១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឲ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។
វេទិការតាមវាលស្រែ ធ្វើមិនតិចជាង១០ដងនោះទេ ដែលមាននៅខេត្តកណ្តាលកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់កំពង់ធំ។
សម្ដេចបានបញ្ជាក់បន្ថែមថា កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរ ក្នុងវេទិការតាមភ្លឺស្រែនេះ។
ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង៕SRP

