លោកសុខ លូ និងលោកជំទាវ ផ្តល់អំណោយមនុស្សធម៌ ដល់ អ្នកសារព័ត៌មានម្នាក់ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះ

0

ខេត្តបាត់ដំបង៖លោកសុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានផ្តល់អំណោយមនុស្សធម៌ ដល់អ្នកសារព័ត៌មានម្នាក់ ដែលមានជំងឺកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ។

ការផ្ដល់អំណោយនេះរសៀលថ្ងៃចន្ទ ម្សិលមិញ តាមរយ:ក្រុមការងាររបស់លោកអភិបាលខេត្ត។

ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ លោក ពៅ សំអូន អាយុ ៥៤ឆ្នាំ មុខរបរជា អ្នកសារព័ត៌មាន ដែលមានជំងឺទឹកនោម និងកាត់ម្រាមជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សូមបញ្ជាក់អំណោយដែលផ្តល់ជូនរូមមាន អង្ករចំនួន ២ការ៉ុង ស្មើនឹង ៥០គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកសុីអុីវ១យួ ទឹកត្រី១យួ និងថវិកា ចំនួន ១,០០០,០០០រៀល ផងដែរ៕SRP