ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។
នេះបើយោងតាមអនុក្រឹត្យ ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ចុះហត្ថលេខា ដោយសម្ដេចហ៊ុន សែន។
រាជរដ្ឋាភិបាលសម្រេច៖
មាត្រា១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អត្តលេខ ៥៥៥៥៦ ពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហឹត្ថលេខាតទៅ៕SRP

