អភិបាលខេត្តកំពង់ចាម​ ប្រាប់មន្ត្រីឲ្យចេះអោបក្រសោប​ អប់រំណែនាំ​ មិនត្រូវប៉ះដៃ​យកដៃ​ ប៉ះជេីងយកជេីងនោះទេ​

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា បានថ្លែងថា​ ការ​គ្រប់គ្រង​មន្ត្រី​ យេីង​ត្រូវ​ចេះ​អោប​ក្រសោប​ អប់រំ​ណែនាំ​ គឺមិន​ត្រូវ​ប៉ះដៃ​យកដៃ​ប៉ះជេីងយកជេីងនោះទេ​។

លោកលើកឡើង​បែប​នេះ​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្ដីណែនាំលេខ​ ១៦៩/២២ ស្ដីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក​ នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ។

ក្នុង​កិច្ចប្រជុំ​ លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានផ្ដល់នូវក្របខ័ណ្ឌ គតិយុត្តឲ្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជានីតិបុគ្គលសាធារណៈ ត្រូវគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាល ឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចិរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។​

អនុលោមតាមគោលការណ៍នេះ តម្រូវឲ្យមានការរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលក្នុងនោះ ការរៀបចំឡើងវិញនូវ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។

អភិបាលខេត្ត​ ក៏បាន​ស្នេីដល់​អង្គភាព​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ក្រុង​ ស្រុក​ ត្រូវ​ខិតខំ​អនុវត្ត​មុខងារ​វិស័យមុខងារ ឲ្យ​មាន​ ប្រសិទ្ធិភាព​ និងទទួលបានជោគជ័យ​ ឲ្យ​សាកសម​ទៅនឹង​ការ​ប្រតិភូកម្ម​មុខងារ​ពី​ថ្នាក់ជាតិ​ មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​​​ ជាពិសេសត្រូវបណ្តុះបណ្តាល មន្ត្រីឲ្យមានចំណេះ ជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តការងារជំនាញ នៅតាមអង្គភាព.របស់ខ្លួនបានល្អ ហើយមន្ត្រីរាជការត្រូវ ចងចាំពីលក្ខណៈសម្បត្តិស្នូលទាំង៤​ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាវៈ និងវប្បធម៌សាវាសាធាណៈ​។ ព្រមទាំង​សូមឲ្យអនុវត្តនូវសេចក្តីណែនាំលេខ ១៦៩/២២ មសសណន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២​ របស់ក្រសួងមុខងារសាធារណៈ ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការ គ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក ឱ្យបានខ្ជាប់ខ្ជួន និងបានល្អប្រសើរ​ផងដែរ​៕SRP