ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ហាមមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរ នៅលើផ្លូវមួយនេះទៀតនោះទេ។
ការហាមបែបនេះដោយមើលឃើញ អំពីកំណើន នៃអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មានការកើនឡើង គួរឲ្យកត់សម្គាល់ និងតែងតែបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។
យោងតាមសេចក្ដីជូនដំណឹង លេខ ០៥០ សជណ.សក នេះ ធ្វើឡើង នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២២ ដែលតម្រូវឱ្យ ក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) ធ្វើការបិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឲ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ផងដែរថា នៅលើលិខិតជូនដំណឹង ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ពុំបានបញ្ជាក់កាលបរិឆ្ឆេទ នៃការបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃណានោះឡើយ៕SRP០៣៧
ទំនាក់ទំនង៖ ០៨៩ ៩៤៨ ៤៤៤ព័
ត៌មានលម្អិត៖ www.srpostnews.com

