ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅចំណុចផ្លូវកៅស៊ូ ភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលា ម៉ោង១៨ និង ៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ មោះ អេង ចំរ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិក្បម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តស្វាយរៀង បានធ្វើដំណើរ ម្នាក់ឯង ដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាកលេខ ស្វាយរៀង ១L-១៨៧០ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានកៀជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AC-៩៨៥៣ ដែលបើកបរ ក្នុងទិសដៅស្របគ្នា រួចហើយ រេចង្កួត ទៅបុកគល់ស្ពានបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបរម្ខាងទៀត មិនស្គាលើអត្តសញ្គាណ បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងករណីនេះបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងម៉ូតូ ២ គ្រឿងរងការខូចខាត យ៉ាងដំណំ។
ចំពោះសាកសព ត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម រង់ចាំសាច់ញាតិ មកទទួលទៅធ្វើបុណ្យ តាមប្រពៃណី។ ឯវត្ថុតាំង ត្រូវយកទៅរក្សារទុកនៅ អធិការនគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុ នៃការបង្កឲ្យមាន គ្រោះថ្នាក់នេះបាននៅឡើយទេ៕SRP០៣៧

