ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួន ករណីរក្សាទុកនឹងចែកចាយនៅសារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ ចេង ចាន់លុច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិធ្លក់អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះ ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន២កញ្ចប់នឹងទូរស័ព្ទ១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដេីម្បីបន្តនិតិវិធី៕SRP

