លោក អ៊ុន ចាន់ដា លើកឡើងអំពីសមិទ្ធផលធំៗ ដែលរដ្ឋាភិបាលនិងគណបក្សសម្រេចបាន

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គួរជាទីមោទនៈ។ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ឲ្យបានគង់វង្សនូវសុខ សន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។

លោក​ អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្លែងយ៉ាងដូច្នេះនៅថ្ងៃទី​២​ ខែមិថុនា​ នេះ​ ក្នុងឱកាសសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បឹងកុក​ ប្រមាណ​ជាង៥០០នាក់។

លោក​ អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានអបអសាទរនូវលទ្ធផល បោះឆ្នោតល្បងនាពេលនេះ និងបានណែនាំឱ្យសកម្មជន និងយុវជនបក្ស បន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត​ ឲ្យ​បាន​គ្រប់ៗគ្នា។

ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតមក​ និង​ការ​ប្តេជ្ញា​ចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ផងដែរ​៕SRP