ខេត្តត្បូងឃ្មុំ៖ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ត្រូវក្តាប់ ឲ្យបាននូវរាល់បញ្ហាសំខាន់ៗ ទាក់ទងទៅនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះការជួយសម្រួលចរាចរណ៍ តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះ ថ្ងៃបោះ និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹង វិន័យកងកម្លាំងក្នុងគោលដៅធានា បាននូវសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា បើទោះបីយើងជាប់បេសកកម្ម លើការងារការពារការិយាល័យ បោះឆ្នោត ក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានកោតសរសើរ ចំពោះកងកម្លាំងនគរបាល ទាំងអស់ដែលខិតខំបំពេញភារកិច្ច ការងារយ៉ាងសស្រាក់សស្រាំ ទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាព សង្គម ពិសេស សូមឲ្យបេសកកម្ម ការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមាន សសន្តិសុខសណ្តាប់ធ្នាប់ល្អផងដែរ៕SRP

