ពូ មើលវិដេអូអាសភាស យកម្រាមដៃលូកខ្វេះប្រដាប់ភេទក្មួយស្រី អាយុ៥ឆ្នាំ ព្រោះចង់អនុវត្តតាមផ្ទាល់ ធ្វើឲ្យនាងឈឺចាប់ជាខ្លាំង

0

ខេត្តសៀមរាប៖នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកម្រាមដៃខ្លួនលូកខ្វេះប្រដាប់ភេទក្មេងស្រីខាងលេីពិតប្រាកដមែន។ មូលហេតុដោយរូបគេ មេីលវិដេអូអាសអាភាស ក៏ចង់អនុវត្តតាមផ្ទាល់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ មីង​ ពណ្ណារាយ ភេទប្រុស​ អាយុ២៦ឆ្នាំ រស់នៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិនខេត្តសៀមរាប ត្រូវជាពូជនរងគ្រោះ។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២​ ស្ថិតនៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិន ខេត្តសៀមរាប។

ម្តាយជនរងគ្រោះ ប្រាប់រាយការណ៍សមត្ថកិច្ចថា ឈ្មោះ​ មីង​ ពណ្ណារាយ (ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ ហេីយបានជិះម៉ូតូនាំកូនស្រីគាត់ ឈ្មោះ ភ.​ ស.ម អាយុ៥ឆ្នាំ ដោយបាននិយាយប្រាប់កូនស្រីគាត់ថា​ ទៅមេីលទូរស័ព្ទ ឯផ្ទះរបស់ខ្លួន​ បានប្រហែលមួយម៉ោង ក៏យកកូនគាត់ត្រឡប់មកវិញ​។

ស្ត្រីជាម្ដាយបន្តថា ពេលមកដល់កូនរបស់គាត់និយាយប្រាប់ថា​ ឈឺប៉ុមពឺតបីទៅបួនដង (ឈឺប្រដាប់ភេទ) តែរូបគាត់ពុំចាប់អារម្មណ៍ លុះដល់គាត់ងូតទឹកអោយកូន​ កូនស្រីគាត់យំប្រាប់ថាផ្សារប៉ុមពឺត (ប្រដាប់ភេទ)​ គាត់ក៏បានសួរថា​ អ្នកណាធ្វេីអីកូន​ កូនគាត់ប្រាប់ថា ពូរាយ​ (មីង​ ពណ្ណារាយ)លូកខ្វះ​ ប៉ុមពឺត។

បច្ចុប្បន្ននគរបាលស្រុកវ៉ារិន កសាងសំណុំរឿងបញ្ជូនតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP