ក្រសួងឲ្យបញ្ឈប់ នៅថ្ងៃទី ៤ មិថុនា គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោត

0

ភ្នំពេញ៖ក្រសួងព័ត៌មាន បានចេញណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ មុនបោះឆ្នោតមួយថ្ងៃ។ បើយោងតាមលិខិត របស់លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន។

លិខិតបានបញ្ជាក់ថា ដើម្បីរក្សាភាពស្ងៀមស្ងាត់ ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោត ធ្វើការសម្រេចចិត្តជ្រើសរើសតំណាងស្របច្បាប់ ទៅតាមឆន្ទៈរបស់ខ្លួនតាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ក្រសួងព័ត៌មាន សូមធ្វើការណែនាំ​ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ ជាកំហិត៕SRP