លោក អ៊ុន ចាន់ដា ប្រាប់ថ្នាក់ដឹកនាំក្រុងកំពង់ចាមថ្មី ឱ្យអនុវត្តការងារ៧ចំណុច

0

ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលររង និងនាយករដ្ឋបាលសាលាក្រុងកំពង់ចាម នៅថ្ងៃអង្គារនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំក្រុងទើបប្រកាសចូលកាន់តំណែងថ្មី នូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

-ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ត្រូវចេះដឹកនាំឱ្យមន្ត្រីចេះ​ធ្វើ​ការ ចេះ​សម្របសម្រួល​ និងចេះដោះស្រាយបញ្ហា។

-ក្នុងនាថ្នាក់ដឹកនាំ ត្រូវ​ចូលរួម​គ្រប់ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដេីម្បី​ពង្រឹង​សន្តិសុខ​​ សុវត្ថិភាព​សណ្តាប់ធ្នាប់​ ឱ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

-ត្រូវ​ខិតខំ​បម្រើការ​ផ្តល់​សេវា​សាធារណៈ​​ជូន​បប្រជាពលរដ្ជឱ្យបានល្អប្រសើរ។

-ត្រូវ​​រក្សា​ខ្សែ​ក្រវ៉ាត់​ជ័យលាភី​រំដួល​៣ទង​ តាម​រយៈ​ការ​រួបរួម​សាមគ្គី​គ្នា​ ធ្វើ​ចលនា​ទីក្រុង​ស្អាត​ នឹងដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។

-ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​ និង​ចែក​ខិត្តប័ណ្ណ​​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​យល់ដឹង​អំពី​ការ​បោះឆ្នោត​​​។

-​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ផ្ទៃក្នុងឱ្យបានកាន់​តតែរឹងមាំ និងត្រូវចេះផ្តល់ឱ្យដល់មន្រ្តី ចំនួនបី រួមមាន:
–ឱ្យមន្ត្រីចេះធ្វើការ
-ឱ្យមន្ត្រីចេះ​សម្រេច​ចិត្ត
-ឱ្យមន្ត្រីមាន​ធនធាន​សម្រាប់​ធ្វើការ​។

អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ ត្រូវ​ចេះរួបរួម​សាមគ្គី​ភាពរវាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវភាពជោគជ័យជូនអង្គភាព៕SRP