ចូលឆ្នាំបីថ្ងៃ «ខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍ ៣លើក ស្លាប់២នាក់ របួសធ្ងន់ស្រាល ៤នាក់»

0

ខេត្តសៀមរាប៖ក្នុងរយៈពេលចំនួន៣ថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣លើក ស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់៣នាក់ និងស្រាល ម្នាក់»។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលខេត្តសៀមរាប។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូខូចធ្ងន់ចំនួន ៣គ្រឿងនិងរថយន្តខូចស្រាលចំនួន ៣ គ្រឿង។ មូលហេតុ ទី ១ បើកបរក្នុងស្ថានភាពស្រវឹង ១ករណី។ ២ មិនប្រកាន់ស្ដាំ ១ករណី។ ៣ បើកបរក្នុងស្ថានភាពល្បឿនលឿន ១ករណី។ 

បើប្រៀបធៀបករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២១ មាន១ករណី បណ្ដាលឲ្យស្លាប់ម្នាក់ និងខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង៕SRP