ខេត្តកំពង់ស្ពឺ៖នារីម្នាក់បានមកប្ដឹងសមត្ថកិច្ចឱ្យអន្តរាគម៍ រឿងប្ដីជាជនជាតិចិន របស់ខ្លួន រួមភេទញឹកញាប់ពេក រហូតនាងទ្រាំលែងបាន។ សមត្ថកិច្ច បានចាត់ទុកថាជាករណីនេះជាអំពើហិង្សាផ្លូវភេទ
បុរសជនជាតិចិន ឈ្មោះ វ៉ាង ស៊ីនចាវ (កាន់លិខិតឆ្លងដែនលេខ EG803624) ផុតកំណត់ 15/07/2029 VISA EB 3EEX1900426565 ផុតកំណត់ 02/08/2022 អាយុ៤៦ឆ្នាំ។
បើតាមការរៀបរាប់ពីស្ដ្រីរងគ្រោះឈ្មោះ ប. ស.ន. អាយុ២៦ឆ្នាំ នៅឃុំវាលពន់ ស្រុកថ្ពង ខខេត្តកំពង់ស្ពឺ បាននិយាយថា៖ ដើមឡើយគាត់បានស្គាល់គ្នាជាមួយបុរសចិនរូបនោះ ដែលមកធ្វើការនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ៦ខែ បម្រើការងារឲ្យក្រុមហ៊ុនផលិតការបូបនៅជាប់ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ហើយបានស្រលាញ់គ្នា ជួយនាងរហូតឈានដល់សុំរៀបចំសែនព្រេនតាមប្រពៃណីធ្វើជាប្តីប្រពន្ធ។
នាងបន្តថា៖ ចាប់តាំងពីបានសែនព្រេន ជាប្តីប្រពន្ធហើយ បុរសជាប្តីបានសុំគាត់រួមភេទជាញឹកញាប់ពេក ធ្វើឲ្យរូបគាត់ទ្រាំទ្រមិនបាន ដាច់ចិត្តប្តឹងមកសមត្ថកិច្ចតែម្តងទៅ។
លោកហ៊ុន សុហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានពពាក្យបណ្តឹងពី ស្ត្រីរូបនេះ លោកបានឲ្យជំនាញឃាត់បុសជាប្តី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២៕SRP

