រថយន្តបើកលឿនបុកម៉ូតូ នៅក្រុងសៀមរាប បណ្ដាលឲ្យយុវជនម្នាក់ស្លា..ប់

0

ខេត្តសៀមរាប៖យុវជនម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

នគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០០ នឹង១០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកចូលវត្តមេត្តាករុណា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រងែ ក្រុងសៀមរាប ចន្លោះគីឡូម៉ែត្រលេខ 316 និង317លើផ្លូវជាតិលេខ៦។

មន្ត្រីនគរបាលបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិច ទៅកើត បុកម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1 Ak – 1820 បើកបរដោយឈ្មោះ អម មេត្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីលិច ទៅកើត បណ្តាលអោយ ស្លាប់តែម្ដង។ ចំណែក
ម៉ូតូខូចខាតផងដែរ។

បើតាមមន្ត្រីនគរបាល ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ មូលហេតុអ្នក រថយន្តបើកបរមានល្បឿនលឿន ក្រោយពេលកើតហេតុរួចអ្នកបើកបរ រថយន្ត បើកគេចបាត់។ វត្ថុតាងម៉ូតូត្រូវបានជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ទោះជាយ៉ាងណាជុំវិញករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕SRP