ខេត្តបាត់ដំបង៖ខេត្តបាត់ដំបងមានភ្ញៀវទេសចរចូលមកកម្សាន្តប្រមាណជាងកន្លះលាននាក់ក្នុងរយៈពេល ៣ ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថារយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៥០ម៉ឺននាក់ បានមកលេងកម្សាន្ត នៅតាមទីតាំងកម្សាន្តនានាក្នុងខេត្តបាត់ដំបង។
អាជ្ញាធរបន្តថារយ:ពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ដែលមកលេង កម្មវិធីសង្រ្កាន្ត និងធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្ត សរុបចំនួន ៥៦៥,៦១៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៥៦៤, ៥០៧ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១,១១១ នាក់៕SRP

