ខេត្តព្រៃវែង៖សម្ដេច ស ខេង បានថ្លែងថា គោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ សម្ដេចបន្ថែមថាមកដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅទាន់មើលឃើញកោះត្រើយនោះទេ។ សម្ដេចបានមានប្រសាសន៍ថាការខិតខំស្ថាបនា ផ្លូវស្ពាន គ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះ ក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាព ផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅថ្ងៃចន្ទ នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង៕SRP

