ផឹកស្រាអស់៧កំប៉ុង ក្មួយ កាប់សម្លាប់មីងបង្កើត

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានកាប់សម្លាប់មីងបង្កើត។

ហេងុការណ៍បានកើតឡើងវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប​។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ មាំង សំឡេង អាយុ​៣០​ ឆ្នាំ​ នៅភូមិកើតហេតុ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ មឹប​ កំសត់​ភេទ​ ស្រី​ អាយុ​៤៤ឆ្នាំ នៅភូមិ ឃុំជាមួយភ្នា(របួសក្បាលជាច្រើនកន្លែង)​ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកអង្គរជុំ ដោយសាររបួសធ្ងន់ក៏បានស្លាប់។

សមត្ថកិច្ចបានបន្តថាជនសង្ស័យត្រូវជាក្មួយជនរងគ្រោះ ក្រោយពេលកើតហេតុ ជនបង្កត្រូវបានកំលាំងប៉ុស្តិ៍នគរបាលឃុំគោកដូងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានស្រុកអង្គរជុំ។

អធិការនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ករណីនេះ មូលហេតុជនបង្កស្រវឹងស្រា ដោយផឹកស្រាអស់៧កំប៉ុង ហើយទាស់សម្ដីគ្នា ឈានដល់ការកាប់មីងរបស់ខ្លួនតែម្ដង ដោយចោទថាមីងរបស់ខ្លួន ចេះធ្មប់។ នេះបើយោងតាមជនសង្ស័យបានសារភាពប្រាប់នគរបាលស្រុកអង្គរជុំ៕SRP