ខេត្តសៀមរាប៖រាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមអធិការស្រុកពួក លោកទេព ប៊ុនសែន បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។
ហេតុការណ៍បានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។
សេចក្ដីរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.9816 បុកនិង ម៉ូតូម៉ាកស៊ូមមើ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X.3689 បណ្ដាលអោយស្លាប់មនុស្ស៥នាក់ ស្រី ០៣នាក់និង របួសស្រាល ០២នាក់ ស្រីម្នាក់និង ខូចខាត រថយន្ត ១គ្រឿងនិងម៉ូតូ១គ្រឿង។
បើតាមសមត្ថកិច្ច បានបញ្ជាក់មូលហេតុ៖អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន និងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការស្រុកពួកនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

