ឃាត់ខ្លួនមនុស្ស ១៥នាក់ ករណីលេងល្បែងជល់មាន់ និងអាប៉ោង នៅស្រុកជើងព្រៃ

0

ខេត្តកំពង់ចាម៖មនុស្សចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង។ ការឃាត់ខ្លួននៅថ្ងៃទី១០ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ការបង្ក្រាបល្បែងជល់មាន់និងអាប៉ោង នេះដោយកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលស្រុកជើងព្រៃ តាមបញ្ជារបស់ លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។សូមជម្រាបថាប្រតិបត្តិការខាងលើ ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕SRP