បុរសម្នាក់ បើកម៉ូតូបុកគល់ត្របែក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកបាគង

0

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូទៅបុកនឹងគល់ដើមត្របែកបណ្ដាលឲ្យស្លាប់ភ្លាមៗ។​ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២រំលងអាធ្រាត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហមចំណុចភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តណសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ជនរងគ្រោះឈ្មោះ ទៀវ វុន ភេទប្រុសអាយ៤១ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខសៀមរាប១I០៤០១បើកបរមានទីសដៅ ពីកើតទៅលិច ដល់ចំណុចមុខសាលាឆទានត្រពាំងធំ បានដួលដោយខ្លួនឯង ហើយបុកនឹងគល់ដើមត្របែកបែកក្បាលស្លាប់នៅនឹងកន្លែងតែម្ដង។ ចំណែកម៉ូតូខូចខាតស្រាល។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP