ខេត្តសៀមរាប៖ខណៈវង្វង់មូលស្វាយធំធ្វើមិនទាន់រួចរាល់ជាស្ថាពរផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងដឹកទំនិញ បានបើកឡើងបង្កឲ្យមានការភ្ញាក់ផ្អើល។
អធិការប៉ូលិសស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ចំណុចវង្វង់មូលស្រាយធំ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តដែលជួបហេតុការណ៍ម៉ាកហីយ៉ានដាយ ពាក់ស្លាកលេខព្រះសីហនុ ៣A៧៣៣៤ ដឹកទំនិញចាបហួយ មានទិសដៅពីកើតមកលិច បានផ្ទុះកង់បណ្ដាលអោយរេចង្កូតទៅឡើងលើខឿនផ្លូវនៅខាងកើតផ្លូវរង្វងមូលស្វាយធំតែម្ដង។
អធិការបានបញ្ជាក់ថា ចំពោះហេតុការណ៍នេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនបាន ធ្វើការជាមួយភាគីម្ចាស់រថយន្តហើយ។៕SRP

