ខេត្តសៀមរាប៖មេភូមិក្រូច បានបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិក្សី ឃុំសែនសុខស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ68 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ18-19 ក្នុងទិសដៅ ស្របទិសគ្នាពីជើងទៅត្បូងរវាងម៉ូតូ និងគោយន្តកន្ត្រែ។
របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សឿម ស៊ើយ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប (មុខរបរមេភូមិក្រូច) បើកម៉ូតូម៉ាកហុងពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q 8597 ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង។ (មិនពាក់មួកសុវត្ថិភាព)នោះទេ) បានបុកចំពីក្រោយគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់តែម្ដង។ ករណីនេះកម្លាំងជំនាញបានចុះធ្វើកំណត់ហេតុនិងប្រគល់សព ជនរងគ្រោះ អោយទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលសែនសុខ។
បើតាមសមត្ថកិច្ច គោយន្តកន្ត្រៃ រត់គេចពីកន្លែងកើតហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវរកដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ ករណីនេះមូលហេតុជនរងគ្រោះដែលស្លាប់ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕SRP

