សហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចជ្រើសរើស សមាជិកគណៈកម្មាធិការកណ្តាល ចំនួន៩រូប

ខេត្តសៀមរាប៖គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតជ្រើសរើសអនុម័តសមាសភាពបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៩ រូប ដែលក្នុងនោះ ៣ រូប ត្រូវជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

សូមបញ្ជាក់ថា៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព ត្រូវបានជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅខេត្តសៀមរាប នៅរសៀល ទី២០ ខែមីនា ឆ្នាំ ២០២២នេះ៕ខាងក្រោមសេចក្ដីប្រកាស