ខេត្តបាត់ដំបង៖អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ លោកសុខ លូ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំអស់ ឱ្យចូលរួមជួយសម្អាត អនាម័យ និងកុំចាក់ទឹកមកលើថ្នល់ ដែលនាំឱ្យច្រោះខូចថ្នល់។
នៅព្រឹកថ្ងៃអាទិត្យនេះផងដែរលោកសុខ លូ បន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំដាក់ប៉មទេសចរណ៍ចំនួន ០២ទីតាំង គឺនៅរមណីយភ្នំសំពៅ និងនៅរមណីយ៍ដ្ឋានប្រាសាទបាណន់ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ ឡើងទស្សនាទេសភាពបានកាន់តែស្រស់ស្អាតថែមទៀត។
លោកក៏បានអញ្ជើញបន្តចុះពិនិត្យទីតាំងត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមត្តេយ្យធនធាន នៅឃុំឈើទាល និងអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕SRP

