ខេត្តសៀមរាប៖រដ្ឋបាលព្រៃឈើសៀមរាបបានបង្ក្រាបរថយន្តដឹកឈើ១គ្រឿងដែលដឹកឈើជាច្រើនម៉ែត្រគុប។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា នៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២២វេលាម៉ោង ២,០០យប់ ផ្នែករដ្ឋបាលព្រៃឈើជីក្រែង សង្កាត់រដ្ឋបាលព្រៃឈើខ្វាវសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានធ្វើការឃាត់ចាប់រថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយកាច់ចង្កេះ(v១)ពាក់ស្លាកលេខកំពង់ធំ៣A0២៣២ និងរឺម៉កពាក់ស្លាកលេខព្រះសីហនុ៤A00៩២ និងឈើអារប្រភេទលេខ ១ (ឈ្លីក)ចំនួន ២០៤ដុំស្មើនឹង ២០ ម៉ែត្រត្រីគុណ២៨៥ត្រង់ចំណុចផ្លូវជាតិលេខ ៦៦ភូមិគំរូ ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម បានបន្តថានៅពេល ក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ធ្វើការហៅរថយន្តអោយឈប់ នៅពេលនោះតៃកុងរថយន្តបានបើក ទ្វារថយន្តរត់គេចខ្លួនបាត់ ហើយកម្លាំងយើងបាននាំយករថយន្តដែល ផ្ទុកវត្ថុតាងបទល្មើសនោះមករក្សាទុកនៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើជីក្រែងនៅភូមិកកោះ ឃុំគោក ធ្លកក្រោយស្រុកជីក្រែង ហើយនឹងបានធ្វើការវាស់វែង៕SRP