ភ្នំពេញ៖ក្នុងឱកាស អនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថាចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន។
សម្ដេចក៏ទទួលស្គាល់ថាបញ្ហាប្រឈមមួយគឺបញ្ហាចង្អៀតណែន ហើយថាក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមដើម្បីដោះស្រាយបញ្ហានេះនិងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក៕SRP