ខេត្តកំពង់ចាម៖ក្នុងឱកាសបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម នៅអង្គារនេះ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដោយមានការសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត បានយ៉ាងមានប្រសិទ្ធភាព។
លោកបានបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដូចជា បញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបល្បែងស៊ីសង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការដោះស្រាយជម្លោះដីធ្លីនៅមូលដ្ឋាន ការអនុវត្តដំណើរការ នៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិ ដែលកើតមាននៅក្នុងខេត្ត រួមនឹងការអនុវត្តវិធានការ បទបញ្ជានានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ អាជ្ញាធរ មូលដ្ឋាន រួមនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ និងចាត់វិធានការបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
លោកក៏បានថ្លែងថា យើងទាំងអស់គ្នា ត្រូវបន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ខណៈក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព សស្ថិរភាពនយោបាយបានយ៉ាងល្អគួរជាទីមោទនៈ៕SRP