ការផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ​បាច់​បំផុត

ការផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ​បាច់​បំផុត

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ប្រារព្វពិធីអបអរសាទរ​​​ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២​​​​ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្នងការរដ្ឋាននគរបាល​ខេត្តកំពង់ចាម​ នៅ
ថ្ថ្ងៃសុក្រនេះ​ លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ ខេត្តកំពង់ចាម​ បានថ្លែងថា​ ការប្រារព្វពិធី​​នេះ ​ពិតជាមាន​សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាច ដល់កងកម្លាំងនគរបាលនារី និងការផ្តល់ សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ​បាច់​បំផុត ​ដើម្បីធានាបាននូវ ដំណើរការសង្គម ប្រកបដោយសុខដុមរមនា។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាព​យេនឌ័រនិងពង្រឹងភាពអង់​អាច​ដល់​នគរបាលនារី និងស្រ្តី ដើម្បីឲ្យពួកគេ ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុង​កិច្ចអភិវឌ្ឍ​សង្គម ​និង​សេ​ដ្ឋកិច្ច។

លោកឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​លេីកឡេីងថា​ កម្លាំងនគរបាលនារី បានខិតខំពុះពារគ្រប់ឧបសគ្គ ប្រឹងប្រែងយ៉ាងសកម្ម ចូលរួមចំណែកអនុវត្តតាមបទបញ្ហា ផែនការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមដែនសមត្ថកិច្ច និងឯកទេសជំនាញរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលនារី បានចូលរួមយ៉ាងសកម្ម និងក្លៀវក្លាក្នុងការងារសង្គម ដោយរួមជាមួយអាជ្ញាធរដែនដី បំពេញការងារសង្គម វប្បធម៌ សាសនា ជាពិសេសចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជួបប្រទះ នូវគ្រោះធម្មជាតិ នាពេលកន្លងមកគួរអោយកោតសរសើរផងដែរ៕SRP