ខេត្តកំពង់ចាម៖ថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប បានស្ម័គ្រចិត្ត សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ការចូលជាមួយ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣ ខែមីនា ម្សិលមិញ។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ៖ ១. លោក យង់ សារិ អតីតគណ:កម្មាធិការនាយក ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
២.លោក លី អៀង អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។ ៣.លោក ស៊ឹម សុផល អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។ ៤. លោក ហ៊ត់ ម៉េងលាង អតីតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់កំពង់ចាម។ ៥. លោកស្រី យើង គឹមនី អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។ ៦.លោក ហម យុន អតីតសមាជិកCNRPសង្កាត់សំបួរមាស។ ៧.លោកស្រី វ៉ាញ ស៊ីណេត អតីតសមាជិកCNRP សង្កាត់សំបួរមាស។
លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានសំណេះសំណាល និងផ្ដាំផ្ញើទៅកាន់សមាជិក សមាជិកាថ្មី ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍន៍រីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកអ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី សូមមានភាពស្មោះត្រង់ ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេសបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក”។
លោកក៏បានជំរុញឲ្យបងប្អូន ជួយចលនាសមាជិក ដែលជាអតិតគណបក្សប្រឆាំង ឲ្យមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា បន្ថែមទៀត ខណៈដែល គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារស្វាគមន៍បងប្អូន គ្រប់ពេលវេលា៕SRP

