ឈ្មួញរកស៊ីឈើដ៏ធំឈ្មោះឡេង ធារ៉ា ចិញ្ចឹមអាជ្ញាធរសមត្ថកិច្ចជំនាញ ខេត្តព្រះវិហារ បានយ៉ាងសុខស្រួល

0

ខេត្តព្រះវិហារ៖មានការលើកឡើងថា ឈ្មួញរកស៊ីឈើដ៏ធំនៅក្នុងទឹកដីខេត្តព្រះវិហារឈ្មោះឡេង ធារ៉ា មិនត្រូវបានសមត្ថកិច្ចអាជ្ញាធរជំនាញខេត្តព្រះវិហារទប់ស្កាត់និងបង្រ្កាបឡើយ។ ប្រការដែលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តព្រះវិហារមិនហ៊ានបង្ក្រាបបែបនេះ ត្រូវបានគេដឹងថាឈ្មោះរកស៊ីឈឺរូបនេះបានចិញ្ចឹមអាជ្ញាធរខេត្តព្រះវិហារបានយ៉ាងសុខស្រួល។

ប្រភពបានរាយការណ៍ដឹងថា មេឈ្មួញ ឡេង ធារ៉ា បានកៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ធ្វើឲ្យព្រៃឈើនៅតំបន់ព្រៃព្រះរកា រងការកាប់បំផ្លាញយ៉ាងរង្គាលជារៀងរាល់ថ្ងៃ។ ក្នុងនោះប្រសិនគ្មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ឲ្យទាន់ពេលនោះទេ ព្រៃព្រះរការ ប្រឈមនឹងការវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ ខណ:អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋបានចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃអភិរក្សព្រះរកា ហើយបានលក់ឲ្យឈ្មួញ ឈ្មោះថា ឡេង ធារ៉ា ខណ:អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តព្រះវិហារទុកឲ្យឈ្មួញ ឡេង ធារ៉ា ប្រមូលទិញឈើយ៉ាងពេញបន្ទុក។

សូមបញ្ជាក់ថា ចំណុចដែលមានការកាប់យកឈើព្រៃព្រះរកា គឺនៅចំណុច ស្រែឡាវស្រែខ្មែរ និងក្បាល់ដំរី ស្រែម្អម ស្ថិតនៅក្នុង ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកកន្លែងស្តបឈើចាំលើកដាក់ឡានរៀងរាល់ថ្ងៃយប់នៅក្បែរភូមិ កាំកឿត ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ហគមន៍ព្រៃឈើនៅក្នុងខេត្តព្រះវិហារសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរកា ជាក់ជាពុំខានឡើយ៕SRP