ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងរួមទាំងទ្រព្យសម្បត្តិទាំងអស់ត្រូវបាន អគ្គីភ័យឆាប់ឆេះទៅស្រុង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៥០នាទី នឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
អធិការដ្ឋាននគរបាលស្រុកពួក លោកទេព ពុំសែន បានប្រាប់ថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ពេជ្រ សើរ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រីអាយុ ៤៩ឆ្នាំ ជាកសិករ។ មានកូន២នាក់/ស្រី១នាក់ និងចៅ១ នាក់/ស្រីនាក់។
អធិការបន្តថា ករណីនេះធ្វើឲ្យខូចខាត
-ឆេះផ្ទះអស់ទាំងស្រុង ផ្ទះទំហំ ៥ម.×៦ម. ជើងសសរកម្ពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងស្លឹង ក្រាលក្ដារ។
+អស់ទ្រព្យសម្បត្តិរួមមាន៖
-ប្រាក់ខ្មែរចំនួន២០.០០០០(ម្ភៃម៉ឺន)រៀល។
-ស្រូវចំនួន៦.ការ៉ុង(៦០០គីឡូក្រាម)
-ស្ករត្នោត០៦.កាដុង(១កាដុង=២៥គីឡូក្រាម)
-ទូរសព្ទម៉ាកCamPhone ១គ្រឿង
-វិទ្យុទាក់ទង(motorola)១គ្រឿង
-ម៉ាស៊ីនបាញ់ស្មៅ១គ្រឿង
-ម៉ូតូ១គ្រឿងម៉ាកHonda dream (មិនស្គាល់សេរី) គុណភាពចាស់។
-និងឯកសារសំបុត្រកំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាត់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និងសម្ភារ:ប្រើប្រាស់ខោអាវមួយចំនួន។
មូលហេតុ៖តាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីផ្ទុះអាគុយផ្ទាំងសូឡា ទៅប៉ះចំធុងសាំងចំណុះសាំង៥លីត្រទុកនៅលើផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះខ្លាំង តែម្ដង ហើយពេលនោះម្ចាស់ផ្ទះ(ពេជ្រ សើរ)គាត់កំពុងអង្គុយហូបបាយនៅលើផ្ទះតែម្នាក់ឯង ហើយស្ទុះចុះមកដី។
លោកអធិការបានបញ្ជាក់ថា ការអន្តារាគមន៍ក្រោយទទួលព័ត៌មានបានភ្លាមកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ តែដោយផ្ទះនេះស្ថិតនៅឆ្ងាយពីភូមិនៅដាច់ស្រយ៉ាល នៅទៅទិសខាងកើតចម្ងាយប្រហែល៨០០ម៉ែត្រ។ផ្ទះជញ្ជាំងស្លឹកភ្លើង បណ្តាលអោយឆេះអស់ទាំងស្រុងមុនកម្លាំងនគរបាល.ប្រជាពលរដ្ឋទៅដល់ ហើយបានពន្លត់គំនរភ្លើងដោយប្រើប្រាស់ចានដែក និងធុង ដងទឹកជះពន្លត់។ ក្នុងហេតុការណ៍នេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ បញ្ជាក់ រថយន្តអគ្គីភ័យរបស់អធិការរដ្ឋានពុំបានជួយអត្តរាគមន៍សង្គ្រោះទេ មូលហេតុ ផ្លូវចង្អៀត៕SRP

