ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងមូល។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង០៨និង៤០ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជិត ១ម៉ឺនដុល្លារផងដែរ។
ក្នុងនោះបណ្ដាលឲ្យខូចខាត៖ ផ្ទះ១ខ្នង ទំហំ៨ម៉ែត្រx១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង).ឆេះគ្រែគ្រញូង១. ទូរដាក់ខោអាវ ១. តុគ្រញូង១. តុបាយ២. មាស ១.៤ តំឡឹង និងប្រាក់ដុល្លា ៣ ០០០ ដុល្លា និងសម្ភារប្រើប្រាស់ មួយចំនួនផ្សេងទៀត។
សមត្ថកិច្ចបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ៖ បណ្តាលមកពី អុជធូបទៀននៅកន្លែងអាសន: ទើបបណ្តាលអោយឆេះតែម្ដង។
ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង អធិការស្រុកពួក១គ្រឿង អធិការស្រុកអង្គរជុំ ១គ្រឿង និង ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕SRP

