សម្ដេច ស ខេង ប្រាប់ឲ្យអាជ្ញាធរ រាជធានីខេត្ត សាងសង់ស្ដូបមិត្តភាព កម្ពុជា វៀតណាម

0

ភ្នំពេញ៖សម្ដេច ស ខេង បានប្រាប់ដល់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ឲ្យសាងសង់ស្ដូបមិត្តភាពកម្ពុជា វៀតណាម ដោយសម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា« ដោយផ្អែកលើប្រវត្តិសាស្រ្តនៃទំនាក់ទំនងក្នុងការរួមសហការតស៊ូ ដើម្បីសុខសន្តិភាព នៃប្រទេសជាតិទាំងពីរ កម្ពុជា វៀតណាម និងក្នុងបំណងដើម្បីបន្តពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំបន្តទៀត ថ្នាក់ដឹកនាំទាំងពីរតែងតែ បានរំលឹកជាបន្តបន្ទាប់អំពីប្រពៃណីនៃការរួមសហការគ្នាតស៊ូនេះ ក្នុងទសវត្សរ៍៦០ និង៧០»។

សម្ដេច ស ខេង បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការចារិកអត្ថន័យនៃសញ្ចៈភាពជាប្រវត្តិសាស្រ្តនេះ លើស្ដូបមិត្តភាពកម្ពុជា វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានណែនាំរដ្ឋបាលរាជធានីខេត្ត រៀបចំចារិកអត្ថន័យនៃប្រវត្តិសាស្រ្តតាមខ្លឹមសារដូចមានក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែកជូនទៅរាជធានីខេត្តរួចហើយ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំបែបនេះ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ៕SRP