ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង០២ និង០៥រំលងអាធ្រាត ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមិនស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1W.9668 បណ្ដាលអោយរ៊ស្លាប់ម្នាក់និងរបួសតែម្ដង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ពៅ សី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក។ ចំណែកជនរងគ្រោះដែលរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានបន្តថាអ្នកបើករថយន្តបានបើករត់គេចខ្លួនបាត់។ មូលហេតុ៖អ្នកបើកបរម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចរក្សាទុកនៅប៉ិស្តិ៍នគរបាលរដ្ឋបាលឃុំខ្នាត ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP

