នគរបាលស្រុកកូនមុំ ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តរតនគិរី៖បុរសម្នាក់ត្រូវបាននគរបាលស្រុកកូនមុំ ឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ២១និង១៥ នាទីស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។

នគរបាលស្រុកកូនមុំ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សាត សុខនៅ អាយុ២២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ១មេតំហ្វេតាមីនអាយ ៤ថង់ ទម្ងន់ ១.០៦ក្រោម ២.ប្រាក់រៀលចំនួន ៦១០០០ រៀល ៣.ទូរស័ព្ទ១គ្រឿង ៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ៥. ឧបករណ៍សេពគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕SRP