អាជ្ញាធរសៀមរាប នឹងលុបបំបាត់ អ្នកសុំទាន ជនអាថា ដែលតែងតែត្រាច់ចរ នៅតាមដងផ្លូវ

អាជ្ញាធរសៀមរាប នឹងលុបបំបាត់ អ្នកសុំទាន ជនអាថា ដែលតែងតែត្រាច់ចរ នៅតាមដងផ្លូវ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានអះអាងថាខ្លួននឹងលុបបំបាត់អ្នកសុំទានជនអនាថា ដែលតែងតែត្រាច់ចរនៅតាមដងផ្លូវនាៗ។

ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំ រកដោះស្រាយ បញ្ហាជនអាណាថា អ្នកសុំទាន និងជនមានវិប្បល្លាសស្មារតី ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការ ដែលបានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជជែកពិភាក្សារៀបចំទិន្នន័យច្បាស់លាស់ និងរៀបចំយន្តការដោះស្រាយ ប្រកបដោយនិរន្តរភាព សំដៅឈានទៅលុបបំបាត់បញ្ហាអ្នកសុំទាន ជនអាថា ដែលតែងតែត្រាច់ចរនៅតាមដងផ្លូវនានា ក្នុងក្រុងសៀមរាប នាំឱ្យមានភាពរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ ក្នុងក្រុង ពិសេសសំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ ស្របជាមួយនឹងសមិទ្ឋផលផ្លូវទាំង៣៨ខ្សែ នឹងដើម្បីលើកស្ទួយកិត្តិយសខេត្តផងដែរ។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ទៀយថា ជនអាណាថានិង អ្នកសុំទាន ជាបញ្ហាកើតមានយូរណាស់មកហើយ ហើយមើលទៅអាចថាជារឿងធម្មតា តែវាប្រៀបដូចជាជំងឺមហារីក ដែលគេមិនដឹងពីមូលដ្ឋាន នៃការកើតឡើងនោះទេ ហើយបើគ្មានយន្តការនិងដំណោះស្រាយទេវានឹងចេះតែរីកធំឡើងៗ នាំឱ្យហួសពេល និងពិបាកក្នុងការដោះស្រាយ នាពេលខាងមុខដូច្នេះសូមសមាជិក ក្រុមការងារទាំងអស់ ត្រូវធ្វើការស្រង់ទិន្នន័យ ដើម្បីកំណត់ និង ញែកឱ្យដាច់លក្ខណៈ នៃជនមានវិប្បល្លាសស្មារតី ឱ្យបានជាក់ច្បាស់ អំពីស្ថានភាពវិប្បល្លាសបុគ្គល ចំពោះអ្នកសុំទាន ហើយជនអាណាថា ក៏អាជ្ញាធរមូលដ្ឋានក្រុងស្រុក ត្រូវពិនិត្យពីភាពអត្តសញ្ញានៃក្រីក្ររបស់់ពួកគាត់ និងទាញគាត់ទៅក្នុងកម្មវិធីនៃគម្រោងនានាដែលកំពុងដំណើរការ៕SRP