ខេត្តកណ្ដាល៖មន្ត្រីឥណទានអម្រឹត ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណី៖ ឆបោក និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាល តាមបណ្ដឹងរបស់ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹត។
ការឃាត់ខ្លួននៅថ្ងៃទី១៤ ខែកម្ភ: ឆ្នាំ២០២២ចំណុច៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះកល្យាណ ពិសុទ្ធ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មន្ត្រីឥណទានអម្រឹតទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកដើមបណ្ដឹង ឈ្មោះសុខ សុទ្ធា ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតល្វាឯមទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ១២ ខែកុម្ភ:ឆ្នាំ ២០២២ វេលាម៉ោង១១ព្រឹក ស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត សាខាល្វាឯម បានធ្វើការប្រជុំពិភាក្សាលើការអនុវត្តការងារ របស់បុគ្គលិកឈ្មោះកល្យាណ ពិសុទ្ធ មុខងារជាមន្ត្រីឥណទាន។ ក្នុងកិច្ចប្រជុំពិភាក្សានោះ សាខាមេក្រូហិរញ្ញវត្ថុអម្រឹត បានរកឃើញកំហុសរបស់បុគ្គលិក ឈ្មោះកល្យាណ ពិសុទ្ធ ដែលបានប្រព្រឹត្តខុស ក្នុងការងារមួយចំនួនដូចជាមានអតិថិជន ដែលបានខ្ចីប្រាក់ពីស្ថាប័នមេក្រូហិរញ្ញវត្ថុអម្រឹត ហើយពួកគាត់បានសងប្រាក់ផ្ដាច់វិញមកស្ថាប័ន មុនថ្ងៃកំណត់នោះ ត្រូវបានឈ្មោះកល្យាណ ពិសុទ្ធ មិនបានបង្វិលប្រាក់សងនោះជូនស្ថាប័នមេក្រូហិរញ្ញវត្ថុទេ ដោយលាក់ទុកប្រើប្រាស់ផ្ទាល់ខ្លួន ដោយបង់តែការប្រាក់ធម្មតា ដើម្បីបំភាន់ស្ថាប័ន ។
ចំណុចប្រព្រឹត្តខុសមួយទៀតនោះ គឺឈ្មោះកល្យាណ ពិសុទ្ធ បានធ្វើឯកសារក្លែងធ្វើជាមានអតិថិជនខ្ចីប្រាក់ តែការពិតពុំមានឈ្មោះអតិថិជនទាំងនោះបានខ្ចីពិតប្រាកដទេ គឺក្លែងបន្លំដើម្បីខ្ចីប្រាក់ពីស្ថាប័នយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយធ្វើជាសងប្រាក់ជូនស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត នេះវិញប្រចាំខែតាមរបៀបនៃការខ្ចី និងសងវិញធម្មតា ទំហំទឹកប្រាក់ដែលឈ្មោះកល្យាណ ពិសុទ្ធ បន្លំទុកដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ស្ថាប័នមីក្រូហិរញ្ញវត្ថុរកឃើញជំហានទី០១នោះចំនួន៧៣៥០០០០០រៀល(ចិតសិបបីលានប្រាំរយពាន់រៀលគត់)។ ដោយឃើញមានការប្រព្រឹត្តខុសក្នុងកិច្ចការការងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុដូច្នេះ ទើបនៅថ្ងៃទី១៤កុម្ភ: ឆ្នាំ២០២២ ប្រធានសាខាមេក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីឲ្យចាត់ការចំពោះ ឈ្មោះកល្យាណ ពិសុទ្ធ តាមនីតិវិធីច្បាប់។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះកល្យាណ ពិសុទ្ធ បានសារភាពថា ពិតជាបានប្រព្រឹត្តខុសដូចដែលក្នុងអង្គប្រជុំរបស់ស្ថាប័នខ្លួនពិតមែន។ បច្ចុប្បន្នជនសង្ស័យនគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕SRP