នាយករដ្ឋមន្ត្រី ប្រកាសលើកពេលជួបជាមួយសិស្សនិទ្ទេសA ដោយសារ អូមីក្រុង រីករាលដាល

នាយករដ្ឋមន្ត្រី ប្រកាសលើកពេលជួបជាមួយសិស្សនិទ្ទេសA ដោយសារ អូមីក្រុង រីករាលដាល

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានប្រកាសលើកពេលជួបជុំជាមួយសិស្ស និទ្ទេសA។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ១៩ បម្លែងថ្មីអូមេក្រុង បានកំពុងរីករាលដាល នៅទីក្រុងភ្នំពេញ។

នៅក្នុងគណនីហ្វេសប៊ុកផេករបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖ ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មី ឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាល នៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA​ និងអ្នកចូលរួម​ ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ:២០២២​ ទៅពេលក្រោយវិញ។

នាយករដ្ឋមន្ត្រីបានបន្តថា ក្សាជីវិត​ និងសុខភាព គឺកិច្ចការចម្បង របស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អមិនខ្វះទេពេលវេលានៃការជួបជុំ។ សង្ឃឹមថាចៅៗនិងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕SRP