ផ្ទេភារកិច្ច លោកង៉ាន់ ភិរុណ ចេញ ដាក់លោកប្រាក់ សុភ័ណ ជាអភិបាលរងខេត្តសៀមរាប

ផ្ទេភារកិច្ច លោកង៉ាន់ ភិរុណ ចេញ ដាក់លោកប្រាក់ សុភ័ណ ជាអភិបាលរងខេត្តសៀមរាប

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរភារកិច្ចលោកង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប មកកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ និងតែងតាំងលោកប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប។

នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សូមបញ្ជាក់ថា លោកប្រាក់ សោភ័ណ អតីតអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ប៉ុន្តែក្រោយពីលោកទៀ សីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាបឡើងជា អភិបាលខេត្តសៀមរាប ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបត្រូវបានលោកប្រាក់សោភ័ណឡើងជំនួស៕SRP